ឯកឧត្តម ណុប ដារ៉ា ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងទីតាំងភូមិសាស្ត្រ នៅជុំវិញបរិវេណកន្លែងរៀបចំពិធីប្រណាំងទូក

ឯកឧត្តម ណុប ដារ៉ា ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងទីតាំងភូមិសាស្ត្រ នៅជុំវិញបរិវេណកន្លែងរៀបចំពិធីប្រណាំងទូក

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារអនុគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក ប្រជុំពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងទីតាំងភូមិសាស្ត្រ នៅជុំវិញបរិវេណកន្លែងរៀបចំពិធីប្រណាំងទូក ដែលនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។