ខេត្តកណ្តាល ៖ សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មេត្តាជ្រាបថា ចំពោះដីឡូតិ៍ ចំនួន ២១៥ឡូតិ៍របស់ប្រជាពលរដ្ឋ ដែលបានទិញពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធខាងលើ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ (ដូចមានក្នុងផែនទីជូនភ្ជាប់) ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ និងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កាលបរិច្ឆេទ នៃការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីទទួលយកដីឡូតិ៍ថ្មី គឺអនុវត្ត ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីឡូតិ៍ទាំង ២១៥ឡូតិ៍ខាងលើ មកពិនិត្យ និងផ្ទៀងផ្ទាត់តាមគោលការណ៍ កំណត់ខាងលើឱ្យបានទាន់ពេលវេលា។
បញ្ជាក់ ៖ ចំពោះទីតាំងសម្រាប់ការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ គឺនៅទីស្នាក់ការ របស់ក្រុមហ៊ុន 7NG។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូម បងប្អូនប្រជាពលរដ្ឋ ដែលមានដីឡូតិ៍ពាក់ព័ន្ធទាំង ២១៥ឡូតិ៍ អញ្ជើញមកពិនិត្យដីឡូតិ៍ថ្មី ដែលរដ្ឋបាលខេត្ត និងក្រុមហ៊ុនបានរៀបចំជូន និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។