លោក (72) ជានរណា!!! ល្បែងស៊ីសងជាច្រើនប្រភេទ ជ្រកក្រោមភោជនីយដ្ឋានដែលមានយីហោ “ត្រីច្រើន” នៃ “សួនកំសាន្តអ៊ីទ័រទ័រ” ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

លោក (72) ជានរណា!!! ល្បែងស៊ីសងជាច្រើនប្រភេទ ជ្រកក្រោមភោជនីយដ្ឋានដែលមានយីហោ “ត្រីច្រើន” នៃ “សួនកំសាន្តអ៊ីទ័រទ័រ”  ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ដោយ៖ គង់ សុខហេង | 0762223227 / 070407224
រាជធានីភ្នំពេញ ៖ ទោះជាមានបទបញ្ជាថ្នាក់ដឹកនាំឱ្យបិទល្បែងស៊ីសងខុសច្បាប់យ៉ាងណា ក៏នៅតែមានបន្តការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានលោករហ័សនាម (72) នៅមើលការខុសត្រូវ(កាង) ឱ្យថៅកែចិន នៅជ្រកក្រោមភោជនីយដ្ឋានដែលមានយីហោ “ត្រីច្រើន” នៃ “សួនកំសាន្តអ៊ីទ័រទ័រ”  ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទីនេះបានប្រមូលបានជនជាតិចិនជាច្រើន ឲ្យចូលលេងល្បែងស៊ីសងជាច្រើនប្រភេទ យ៉ាងវក់វីនៅខាងក្នុង បង្កឲ្យមានភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋាន គ្រាដែលពួកអ្នកលេងទាំងនោះហាក់ដូចជាមិនញញឹតជាមួយសមត្ថកិច្ចទាល់តែសោះ រហូតវាជារឿងធម្មតាសម្រាប់បងល្បែងស៊ីសង ដែលតែងតែបង្កឲ្យមានភាពអាណាធិបតេយ្យទៅហើយ។

ប្រភពបានឱ្យដឹងថា ទីតាំងខាងលើនេះ ក្រៅពីជនជាតិចិន ក៏មានស្រីស្នេហ៍របស់ជនជាតិចិនជានារីខ្មែរ ក៏ដូចជាបុរស-នារីខ្មែរផ្សេងទៀត ចូលលេងកម្សាន្តជាចំហផងដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានសង្កាត់-ខណ្ឌ ប្រហែលជាបានដឹងអំពីការកើតមានវង់ល្បែងស៊ីសងមួយកន្លែងនេះដែរ ប៉ុន្តែហាក់ដូចជាគ្មានចំណាត់ការទាល់តែសោះ សូម្បីតែនគរបាលប៉ុស្តិ៍មូលដ្ឋានចោមចៅទី ជាពិសេសអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រហែលជាបានដឹងអំពីអ្វីដែលជាអំពើខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន  ប៉ុន្តែនៅតែអាចរក្សាជំហរបានគ្មានវិធានការបង្ក្រាបឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ឯកឧត្តម ឃួង ស្រេង បានដាក់បទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនទៀតឡើយ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

មហាជនសំណូមពរដល់ លោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាពិនិត្យចំពោះទីតាំងខាងលើនេះផង ស្របតាមបទបញ្ជាថ្នាក់ដឹកនាំ មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនទៀតឡើយ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។