ល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងល្បែងស៊ីសងគ្រប់ប្រភេទ) កំពុងបើកដំណើរការយ៉ាងរលូនក្នុង មជ្ឈមណ្ឌលកម្សាន្ត “ឃូលរីមិច” នៃទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងល្បែងស៊ីសងគ្រប់ប្រភេទ) កំពុងបើកដំណើរការយ៉ាងរលូនក្នុង មជ្ឈមណ្ឌលកម្សាន្ត “ឃូលរីមិច” នៃទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ខណ្ឌចំការមន៖ ទោះបីជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងឯកឧត្តម ឃួង ស្រេង បានប្រជុំចង្អៀតបន្ទាន់កាលពីថ្ងៃទី១៤ កុម្ហៈ អំពីល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក្តី ក៏នៅតែមានថៅកែបនល្បែង មិនខ្លាចញញឺតច្បាប់ នៅតែបន្តបើកដំណើរការល្បែងហ្គេមបាញ់ត្រី ក្នុងមជ្ឈមណ្ឌលកម្សាន្ត “ឃូលរីមិច” ទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាធម្មតា។ ការិយាល័យផ្សាយ 012400462

មហាជនបានបញ្ចេញមតិប្រាប់ភីអិនអិនដេលីដឹងថា ទីតាំងនេះជារបស់ជនជាតិចិន ហើយទីតាំងនេះមានអ្នកលេងចេញចូល ប្រុស-ស្រី ទាំងថ្ងៃទាំងយប់ ដោយមួយរយៈនេះគ្មានអាជ្ញាធរមូលដ្ឋានណាមកត្រួតពិនិត្យទាល់តែសោះ ដែលនេះជាកង្វល់របស់ពួកគាត់ ព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម ព្រោះហេតុថា អំពើចោរកម្ម(លួច ឆក់ ប្លន់) និងអំពើរហិង្សាផ្សេងៗ កើតឡើងពីល្បែងស៊ីសងនេះឯង។

មហាជនសង្ឃឹមថា អាជ្ញាធរសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នឹងបញ្ចេញសមត្ថភាព ចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះការលួចលាក់បើកដំណើរការល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវលក្ខណៈភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។