ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣

រាជធានីភ្នំពេញ៖  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹក ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤នេះ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ។

“ការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ គឺជាអំពើខុសច្បាប់។ ពលរដ្ឋផ្ដើមចេញពីបុគ្គល គ្រួសារ និងសហគមន៍ ជាកត្តាដ៏សំខាន់ក្នុងការចូលរួមផ្ដល់ជាព័ត៌មាន និងមតិយោបល់ ដើម្បីលុបបំបាត់នូវអំពើដែលប្រាកចាកចេញពីព្រំដែនច្បាប់ និងសិទ្ធិក្នុងគោលបំណងដើម្បីឲ្យសង្គម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានរស់នៅប្រកបមុខរបបរចិញ្ចឹមជីវិត ដោយសុខសន្តិភាព និងការអភិវឌ្ឍ”៕