នៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក យឿង សារ៉ន នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការប្រគល់ម៉ាស៊ីនថតចម្លង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់ អង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល។