ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៃអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ ខេត្ត​ ក្រុង​ ស្រុក​ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៃអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ ខេត្ត​ ក្រុង​ ស្រុក​ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ

ក្រចេះ៖​ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៃអង្គបោះឆ្នោត ជ្រើសរើស​ ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ។​ ពិធីសំណេះសំណាល​នេះមានការអញ្ជើញចូលរួមរបស់​ ឯកឧត្តម​ ស​ ចំរ៉ុង​ អនុប្រធានទី១​ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ​ ឯកឧត្តម​ វ៉ាថន​ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត​ ឯកឧត្តម​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ​ និងសមាជិក​ សមាជិកា​ ក្រុមការងារគណបក្សមូលដ្ឋានក្រុង​ ស្រុក​ ទូទាំងខេត្តក្រចេះផងដែរ។