ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជម្រាប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីគម្រោងអភិវឌ្ឍន៍ឃុំ/សង្កាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជម្រាប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីគម្រោងអភិវឌ្ឍន៍ឃុំ/សង្កាត់

ខេត្តកំពត៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត “រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអត្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈបច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ” បន្ទាប់ពីមានការចេញផ្សាយតាមរយៈសារព័ត៌មាន ពីភាពមិនប្រក្រតីចំពោះដំណើរការលទ្ធកម្មមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ក្នុងខេត្តកំពត ព្រមទាំងការស្នើសុំជួយអត្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ។

ក្នុងកិច្ចសម្ភាសន៍​ជាមួយលោកមេ​ឃុំ និង​ចៅ​សង្កាត់មួយចំនួននៅក្នុងខេត្តកំពត សុំមិនបញ្ចេញឈ្មោះ បាន​លើក​ឡើង​ថា​ ការ​អនុវត្តគម្រោង​ឆ្នាំ​២០២៣ និង​ឆ្នាំ ២០២៤​ខុស​ពី​ឆ្នាំ​២០២២​កន្លង​មក​ ចំណុច​ខុស​ទាំង​នោះ​ពួក​គាត់និយាយ​​ថា៖ កាល​ពី​ឆ្នាំ២០២២ ​ឃុំ​មាន​សិទ្ធិ​ប្រកាស់ដាក់សំណើរដេញ​ថ្លៃបិទប្រកាស​​នៅ​សាលា​ឃុំ​រយៈពេល​១៤​ថ្ងៃ និងធ្វើការប្រកាស់ទៅ​តាម​គេហទំព័រ​ (គជអប) របស់​ក្រសួង​មហា​ផ្ទៃ​ ជា​ហេតុ​នាំអោយមានក្រុមហ៊ុន​មក​ពី​បណ្តារាជធានី​ខេត្ត​ជា​ច្រើន​ ​បាន​មាន​ឱកាសស្មើ​ៗគ្នា ​​ ដោយ​ក្រុមហ៊ុន​បាន​ចូល​រួម​ដាក់​សំណើរ​ដេញ​ថ្លៃនៅ​ក្នុង​សាលា​ឃុំ/សង្កាត់ ​មាន​ក្រុម​ហ៊ុន​ជា​ច្រើនបាន​ដាក់​សំណើរ​ ​និង​មាន​តម្លៃចុះតាម​លទ្ធភាព​ជាក់​ស្តែង​របស់​ក្រុម​ហ៊ុន​នីមួយ​ៗចនិងមានប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាច្រើនបានចូលរួមសង្កេតការណ៍ផងដែរ។

ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០២៣​ និង​ក្នុង​ឆ្នាំ​២០២៤​នេះ​ ការ​អនុវត្តន៍គម្រោង​​មូល​និធិឃុំ​សង្កាត់​ត្រូវ​ធ្វើ​តាម​បទបញ្ជាពី​ថ្នាក់​លើ ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ជាអ្នក​ទទួល​ការ​ទាំង​១៥​ក្នុង​ខេត្ត​កំពត​ ជា​ការ​រៀបចំរបស់​នាយកទី​ចាត់​ការ​ផែនការ​និង​វិនិយោគ ​ដោយ​បដិសេធចោល​ក្រុម​ហ៊ុន​ដែល​មាន​សមត្ថភាព​អនុវត្តន៍​គម្រោង ​និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ ត្រូវ​បាន​គេ​ទម្លាក់​ចោលទាំង​អយុត្តិធម៌​ ជាហេតុ​នាំ​អោយមាន​​១៨​ក្រុម​ហ៊ុន​ដាក់ ពាក្យ​​ស្នើសុំ​ធ្វើ​ការ​តវ៉ា​ទៅ​ក្រសួង​មហា​ផ្ទៃ​ ទាម​ទាររក​យុត្តិធម៌​ និង​ស្នើឱ្យ​មានឈ្មោះ​​ជាអ្នក​ទទួល​ការ​ក្នុង​ឆ្នាំ​២០២៤ឡើង​វិញ​។​