ភ្នំពេញ : ល្បែងស៊ីសងខុសច្បាប់ទូរហ្គេមបាញ់ត្រីស្ថិតនៅក្នុងផ្សារទំនើបស៊ីធីម៉លខណ្ឌ៧មក រាជធានីភ្នំពេញហ៊ានបើកលេងជាចំហរដោយមិនខ្លាចញញើតនិងច្បាប់សូម្បីតែបន្តិចប្រហែលជាមានខ្នងបង្អែកដ៏រឹងមាំមហិមាហើយមើលទៅបានជាអាចដំណើរការបានយ៉ាងរំភើយបែបនេះ.? ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅដែលបានចុះឡើង និងចេញចូលផ្សារទំនើបមួយនេះសុទ្ធសឹងតែបានឃើញយ៉ាងជាក់ស្ដែងផ្ទាល់និងភ្នែកនៅសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ យ៉ាងគគ្រឹកគគ្រេងពពាក់ពពូនហាក់ពុំខ្វល់នឹងច្បាប់សូម្បីតែបន្តិចសោះ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនឱ្យកើតមានទូទាំងរាជធានីខេត្តក្រុងនាពេលកន្លងមកថ្មីៗនេះ។
ដើម្បីទទួលបាននូវសន្តិសុខសុវត្ថិភាពក្នុងសង្គមកុំឲ្យកើតមានរាល់អំពើរចោរលួច ឆក់ប្លន់អំពើរហិង្សាកាប់សម្លាប់ផ្សេងៗ ព្រមទាំងទទួលបាននូវគោលនយោបាយ ៧ចំណុចរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាពល្អបវររុងរឿង ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងឯកឧត្តម ជួន ណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចុះពិនិត្យមើលនិងមានវិធានការទប់ស្កាត់បំបាត់ចំពោះល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីសន្តិសុខសុខុមាលភាពក្នុងសង្គម៕