នាយឧត្តមសេនីយ៍ យន្ត មីន ដឹកនាំប្រតិភូក្រសួងការពារជាតិ ដាក់កម្រងផ្កានៅមហាចេតីយតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្មអិច-១៦

នាយឧត្តមសេនីយ៍ យន្ត មីន ដឹកនាំប្រតិភូក្រសួងការពារជាតិ ដាក់កម្រងផ្កានៅមហាចេតីយតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្មអិច-១៦

ក្នុងឱកាសចូលរួម អបអរពិធីរំលឹកខួបលើកទី ៤៧ ទិវាចងចាំដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ ទៅដាក់កម្រងផ្កា និង គោរពវិញាណក្ខន្ធ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប ដែលបានតម្កល់នៅមហាចេតីយតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម អិច-១៦ ស្ថិតនៅ ឃុំទន្លូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ។