សហភាពអង្គការសង្គមស៊ីវិល បណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ ដល់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ

សហភាពអង្គការសង្គមស៊ីវិល បណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ ដល់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល ដែលដឹកនាំដោយ លោក ស៊ូ តារា អនុប្រធានសហភាពអង្គការសង្គមស៊ីវិល (ជាគ្រូបណ្តុះបណ្តាល/ផ្សព្វផ្សាយ) បានចុះធ្វើការបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ ដល់ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួនប្រមាណ ១១៧នាក់​ នៅក្នុងភូមិ បល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពី សំណាក់លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុងស្ទឹងសែន ជាតំណាងអភិបាលក្រុងស្ទឹងសែន លោក មុយ ប៉ោគី ជាប្រធានការិយាល័យ មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូរិយោដីខេត្តកំពង់ធំ លោក ខៀវ វឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ។

កម្មវិធីចុះបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយក្តីសោមនស្សរីករាយ ការយកចិត្តទុកដាក់ក្នុងការទទួលបាននូវចំណេះដឹងរបស់សិស្សនិសិ្សតប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង។