ភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា ដើម្បីកម្ពស់ដល់ការនាំទំនិញចេញ-ចូលទំនិញរវាងប្រទេសទាំងពីរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានពិភាក្សាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈ ប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។