ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល

ក្រុងអរិយក្សត្រ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវធ្វើឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេញជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈ ឬបម្រើសេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅទូទាំងក្រុងថា បើទោះបីជាមានអគារថ្មីស្អាតក៏ពិតមែន ប៉ុន្តែឥរិយាបថមន្ត្រីនៅតែជាកត្តាចាំបាច់ ក្នុងការបំពេញការងារ ឱ្យស្របតាមរបៀបរបបបំពេញការងារតាមយន្តការថ្មី ជាពិសេសការផ្លាស់ប្តូរនូវឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នក ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្តបាននិងត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជា ពិសេសគឺការផ្តល់សេវាអាត្រានុកូលដ្ឋានដោយគោរពឱ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់៕