បេក្ខភាពសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ០៩នាក់ ប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង និងសុំសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បេក្ខភាពសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ០៩នាក់ ប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង និងសុំសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បេក្ខភាពសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ០៩នាក់ ប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង និងសុំសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ដោយបងប្អូនអតីតសមាជិកក្រុមប្រឹក្សាគគណបក្សប្រឆាំងយល់ឃើញថា ការដឹកនាំដ៏កម្សោយរបស់លោក សម រង្ស៊ី លើជីវិតនយោបាយគ្មានកោះត្រើយ នាំឱ្យសមាជិកគណៈបក្សប្រឆាំងអស់ទំនុកចិត្ត នាំគ្នាចាកចេញពីលោក សម រង្ស៉ី ហើយស្នើសុំសម្តេចតេជោ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់ ដូចទឹកបាក់ទំនប់!!!
សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមួយរូប ដែលមានចិត្តសណ្តោសប្រណីខ្ពង់ខ្ពស់ នៅក្នុងជីវិតនយោបាយរបស់សម្តេចរយៈពេលជាង៤០ឆ្នាំមកនេះ តែងប្រកាន់យកស្មារតីបង្រួបបង្រួម និងអនុគ្រោះជានិច្ច ដោយមិនគុំគួនជនជាតិខ្មែរដែលធ្លាប់ប្រឆាំងនឹងសម្តេចនោះឡើយ។

ក្នុងនោះ ពួកគាត់បានប្រកាសថ្កោលទោសទណ្ឌិតសម រង្ស៊ី ដែលមានគំនិតទុច្ចរិតរារាំងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

ទស្សនាវីដេអូ៖
https://www.facebook.com/share/p/tDd5SCQTBQ3US6NP/
https://t.me/cpp_cambodia/147