ក្មេងទំនើង០៥នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ បង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ បង្កភាពរញេរញៃ ធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានប្រជាពលរដ្ឋដល់ប្តឹងតាមលេខអន្តរាគមន៍ Hotlin 1292 ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងធ្វើឃាត់ខ្លួនក្មេងទំនើងទាំងនោះយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ……
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ជាក់ស្តែងថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង០២ ក្រុមមានគ្នា…
សេវាចាំបាច់! អាជ្ញាធរមូលដ្ឋានបន្តស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
កែប៖ ការស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ត្រូវបានចាត់ទុកជាការងារចាំបាច់ និងជាកាតព្វកិច្ចសំខាន់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់គុណភាពជីវភាពរស់នៅ។ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកែប អាជ្ញាធរមូលដ្ឋានបានបន្តអនុវត្តការងារស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព ការប្រើប្រាស់សេវាសាធារណៈបានល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ការងារនេះ ស្ថិតក្រោមការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមានគុណភាព និងនិរន្តរភាព ដើម្បីបម្រើឧត្តមប្រយោជន៍រួម និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ឧត្តមសេនីយ៍ទោ ភឺន ផល្លា អញ្ជើញចូលរួមទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម នៅកងពលតូចលេខ៧០
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ ប្រធានផ្នែកយុវជន នៃអគ្គស្នងការនយោបាយក្រសួងការពារប្រទេសវៀតណាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហែម ថា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍…
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងដឹកជញ្ជូនគ្រឿងញៀនជាង ៤,៦១តោន ទៅដុតបំផ្លាញ
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងអមដំណើររថយន្តដឹកជញ្ជូនគ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី និងសម្ភារៈវេចខ្ចប់ ដែលមានទម្ងន់សរុប ៤,៦១តោន ចេញពីអគារសាលាយុត្តិធម៌រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីតាំងដុតបំផ្លាញ នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល។ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈពេញមួយដំណើរការដឹកជញ្ជូន រហូតដល់ទីតាំងដុតបំផ្លាញគ្រឿងញៀន។ ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធខាងលើ…
លោក ម៉េង ស្រ៊ុន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ នៅឃុំអមលាំង
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់របស់លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកបានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រុមការងារដែលត្រូវបានចាត់តំណាង រួមមាន លោក ហែម សុវណ្ណ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាក្នុងករណីពិសេសប្រចាំស្រុកថ្ពង និងលោក ឆូយ ហ៊ីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំអមលាំង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារខ្វះខាតចំនួន ២គ្រួសារ…
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គផ្តាច់ព្រ័ត្រ
ភ្នំពេញ៖ នៅវេលាម៉ោង ២:០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចល្បាត ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងឱកាសរៀបចំការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ការដាក់ពង្រាយកម្លាំងនេះ មានគោលបំណងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាការផ្សាយបន្តផ្ទាល់យ៉ាងច្រើនកុះករ ព្រមទាំងត្រៀមជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ វិធានការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមខ្លួនរួចជាស្រេចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ…
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តអាយុយឺនយូរ ខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចូលរួមពិធីកាត់ខ្សែបូសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តអាយុយឺនយូរ (ហៅវត្តភ្នំត្រយឹង) ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ជាកិច្ចចាប់ផ្តើម…
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមការងារ អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យ!
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សុខ សាវី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុង សម្រាកព្យាបាល ជំងឺដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ២,៥០០,០០០រៀល ក្នុងនោះថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល និងថវិកាឧបត្ថម្ភរបស់លោកអភិបាលខណ្ឌដូនពេញ ចំនួន ១,០០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព!
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ការងាររបស់កងកម្លាំង ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការបង្ការ បង្ក្រាប និងសង្គ្រោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ…
